(ភ្នំពេញ)៖លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមាន ទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ។លោក ឃួង ស្រេង មានប្រសាសន៍ថា «ប៉ុន្មានថ្ងៃកន្លងមកនេះកំពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើងគួរឱ្យ កត់សម្គាល់»។

គួររំលឹកថា កាលពីឆ្នាំ២០២០កន្លងទៅ  ភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញបានជន់លិចយ៉ាងខ្លាំងដោយជំនន់ទឹិកភ្លៀង ដែលហូរចាក់តាមស្ទឹងព្រែកត្នោត ធ្វើឱ្យហេដ្ឋារចនាសម័ន្ធជាច្រើនមានការជន់លិច និងខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាច្រើនគ្រួសារ៕ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ