ក្រុមអ្នកតវ៉ាប្រឆាំងនឹងវ៉ាក់សាំងនៅទីក្រុងរ៉ូម ផ្តោតគោលដៅតវ៉ាលើការិយាល័យរបស់នាយករដ្ឋមន្រ្តី និងទីស្នាក់ការកណ្តាលរបស់សហជីព
ROME៖ ប៉ូលីសអ៊ីតាលីបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែក កាលពីថ្ងៃសៅរ៍ ដើម្បីរុញច្រានមនុស្សរាប់រយនាក់រួមទាំងសកម្មជននិយមហ្វាស៊ីសទំនើប ដែលបានធ្វើបាតុកម្មនៅទីក្រុងរ៉ូមប្រឆាំងនឹងការជំរុញរបស់រដ្ឋាភិបាលដើម្បីធ្វើឱ្យប័ណ្ណបៃតង សំរាប់ជំងឺកូវីដ ១៩ “Green Pass” ជាកាតព្វកិច្ចរបស់បុគ្គលិកនិងកម្មករទាំងអស់។
ក្រុមបាតុករមួយក្រុមបានព្យាយាមបំបែកខ្សែការពាររបស់ប៉ូលីសដើម្បីទៅដល់ការិយាល័យកណ្តាលទីក្រុងរបស់នាយករដ្ឋមន្រ្តី លោក Mario Draghi ខណៈដែលក្រុមមួយផ្សេងទៀតបានព្យាយាមបំបែកផ្លូវដើម្បីអោយពួកគេអាចចូលទៅក្នុងទីស្នាក់ការកណ្តាលសហជីព CGIL ដ៏សំខាន់របស់ប្រទេសអ៊ីតាលី។ការតវ៉ាបានកើតឡើងប៉ុន្មានថ្ងៃមុនពេលប្រទេសអ៊ីតាលីក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលធ្វើឱ្យបុគ្គលិកនិងកម្មករទាំងអស់មានប័ណ្ណបៃតង ជាកិច្ចប្រឹងប្រែងដើម្បីពន្លឿនការចាក់វ៉ាក់សាំងនិងបំបាត់ការឆ្លងមេរោគកូរូណា។
លោក Mario Draghi បានរិះគន់យ៉ាងខ្លាំងអំពើហឹង្សាកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថា រដ្ឋាភិបាលរួបរួមដ៏ធំរបស់លោកនៅតែប្តេជ្ញាអោយយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនចប់សព្វគ្រប់អោយបាន។ឆ្លើយតបនឹងនេះ ក្រុមអ្នកប្រឆាំងនឹងប័ណ្ណបៃតង និយាយថា វាជាន់ឈ្លីដល់សេរីភាពរបស់ពួកគេ និងវាជាមធ្យោបាយក្រោយបង្អស់នៃការបង្ខំមនុស្សឱ្យចាក់វ៉ាក់សាំង។ យ៉ាងណាម៉ិញ បុព្វហេតុរបស់ពួកគេត្រូវបានគាំទ្រដោយក្រុមស្តាំនិយម ជ្រុលនិយម ដែលអ្នកនយោបាយក្នុងតំបន់ចោទប្រកាន់ពីបទរៀបចំអំពើហឹង្សាកាលពីថ្ងៃសៅរ៍។គួររំលឹកថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សប្រហែល ១០.០០០ នាក់ ដែលបានដើរតាមផ្លូវនៅរដ្ឋធានីអ៊ីតាលី។ NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត