USA៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (ហៅកាត់ CDC) បាននិយាយថា សហរដ្ឋអាមេរិកបានគ្រប់គ្រងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៤០១.៨១៩.២៤០ ដូស នៅទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃសៅរ៍ និងបានចែកចាយវ៉ាក់សាំងចំនួន ៤៨៧.២៧៧.០៣៥ ដូស។តួលេខទាំងនោះគឺកើនឡើងពីចំនួនវ៉ាក់សាំង ៤០០.៦៦៩.៤២២ ដូស ដែល CDC បាននិយាយថា ត្រូវបានគ្រប់គ្រងនៅថ្ងៃសុក្រ ក្នុងចំណោមវ៉ាក់សាំងចំនួន ៤៨៥.៧១៣.៥២៥ ដូសដែលបានដឹកជញ្ជូនចេញទៅ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅអាត្លង់តាបាននិយាយថា មនុស្សចំនួន ២១៦.៨៨៩.៨១៤ នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ យ៉ាងតិចណាស់មួយដូស ខណៈមនុស្សចំនួន ១៨៧.២១៥.៤៧១ នាក់ បានចាក់វ៉ាក់សាំងយ៉ាងពេញលេញ គិតត្រឹមម៉ោង ៦ ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃសៅរ៍។គួររំលឹកថា បញ្ជីឈ្មោះវ៉ាក់សាំងរបស់ CDC រួមមាន វ៉ាក់សាំង ២ដូស ពី Moderna (MRNA.O) និង ២ដូស ពី Pfizer/BioNTech (PFE.N)) ក៏ដូចជាវ៉ាក់សាំងតែ មួយដូស របស់ Johnson & Johnson's (JNJ.N) ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ