នាយករដ្ឋមន្រ្តីកម្ពុជា ទន្ទឹងរង់ចាំធ្វេីការយ៉ាងជិតស្និទ្ធជាមួយ នាយករដ្ឋមន្ដ្រីជប៉ុនថ្មី ដើម្បីស្ថេរភាព ក្នុងតំបន់ និងពិភពលោក
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក លោក គីស៊ីដា ហ្វឹមីអូ (Fumio Kishida) នាយករដ្ឋមន្ត្រីប៉ុនថ្មី ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក ផងដែរ។លោក គីស៊ីដា ហ្វឹមីអូ ត្រូវបានសភាជប៉ុន បោះឆ្នោតគាំទ្រជាផ្លូវការ នាថ្ងៃទី៤ តុលា ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា កន្លងទៅ។
យោងតាមសារលិខិតជូន ផ្ញេីជូន លោក គីស៊ីដា ហ្វឹមីអូ នាថ្ងៃទី៤ តុលា សម្តេចតេជោ ហ៊ុន សែ ន បានអបអរសាទរចំពោះ លោក ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រ ពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន ចំពោះលោក។
សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និង ប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ»។
សម្ដេចតេជោ បានបន្ដថា ជាមួយនឹងបទពិសោធដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនីតិប្រតិបតិ្តសម្តេច ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ល្លៀសវៃ និងប្រកបដោយសមត្ថភាពរបស់ លោក គីស៊ីដា ហ្វឹមីអូ ប្រទេសជប៉ុននឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែត ឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ