KUALA LUMPUR៖ ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសម៉ាឡេស៊ីបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុន Pfizer (PFE.N) និង BioNTech (22UAy.DE) ដើម្បីប្រើជាដូសជំរុញ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការអនុម័តឱ្យប្រើវ៉ាក់សាំងនេះចំពោះតែមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដោយយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីពួកគេបានទទួលថ្នាំបង្ការលើកទី ២ ។អាជ្ញាធរមុននេះបាននិយាយថា ការចាក់ដូសជំរុញនេះនឹងមិនមានការបង្ខិតបង្ខំទេ ប៉ុន្តែត្រូវបានធ្វើការណែនាំយ៉ាងខ្លាំងសម្រាប់អ្នកដែលស្ថិតក្នុងក្រុមងាយរងគ្រោះនិងហានិភ័យខ្ពស់។
ការលាយវ៉ាក់សាំងផ្សេងៗគ្នាក៏នឹងត្រូវបានអនុញ្ញាតផងដែរសម្រាប់ការបង្កើនប្រសិទ្ធិភាពថ្នាំ។ ការចាក់បន្ថែមថ្នាំ Pfizer-BioNTech ម៉ាឡេស៊ីបានប្រើវ៉ាក់សាំងផលិតដោយក្រុមហ៊ុន AstraZeneca (AZN.L) របស់អង់គ្លេសនិងក្រុមហ៊ុនចិន Sinovac (SVA.O) និង CanSino Biologics (6185.HK) នៅក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជាតិរបស់ខ្លួន។គួររំលឹកថា ប្រហែល ៦៤% នៃប្រជាជន ៣២ លាននាក់ របស់ម៉ាឡេស៊ី បានចាក់វ៉ាក់សាំងពេញលេញ រួមទាំងមនុស្សវ័យជំទង់ ៨៩% ផងដែរ។ NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត