SINGAPORE៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់សិង្ហបុរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សិង្ហបុរីកំពុងធ្វើការលើការអនុញ្ញាតឱ្យអ្នកដំណើរមកពីសហរដ្ឋអាមេរិកដែលត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នៅមុនដំណាច់ឆ្នាំនេះ។

ជាក់ស្តែង សិង្ហបុរីដែលជាមជ្ឈមណ្ឌលកំសាន្តនិងទេសចរណ៍ បានចាប់ផ្តើមកម្មវិធីស្រដៀងគ្នានេះ សម្រាប់អ្នកដំណើរមកពីប្រទេសអាល្លឺម៉ង់និងប្រ៊ុយណេ កាលពីខែមុន ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយបន្តិចម្តងៗ នៃការគ្រប់គ្រងព្រំដែនទាក់ទងនឹងជំងឺកូវីដ ១៩ របស់ខ្លួន។គួររំលឹកថា អ្នកទស្សនាដែលបានចាក់វ៉ាក់សាំងរួចពេញលេញអាចមិនតម្រូវអោយធ្វើចត្តាឡីស័កទេ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាននៅក្នុងតេស្តប្រតិកម្មសង្វាក់ប៉ូលីមេរ៉េស។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ