(រដ្ឋធានីវ៉ាស៊ីនតោន)ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​ទ្រង់ទ្រាយ​ធំ​នៃ​ឱសថ​បង្ការ​ជំងឺ​កូវីដ១៩ លើ​អ្នក​ដែល​បាន​ប្រឈម​នឹង​វីរុស​នេះ។ការ​សាកល្បង​ឱសថ​លេប​ប្រភេទ​អង់ទីប៊ីយោទិក​នេះ ​មាន​ការ​ចូលរួម​ពី​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ចំនួន ២.៦៦០ នាក់ ដែល​រស់នៅ​ក្នុង​ផ្ទះ​តែមួយ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។នេះបើតាមការសេចក្តីរាយការណ៍របស់AFP នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២។​

ក្រុមហ៊ុន Pfizer ក៏​កំពុង​សិក្សា​ផងដែរ​អំពី​ឱសថ​នេះ ​លើ​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មិន​ទាន់​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៅ​ឡើយ។លោក​វេជ្ជបណ្ឌិត Mikael Dolsten ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​ជោគជ័យ យើង​ជឿជាក់​ថា វិធី​ព្យាបាល​នេះ​ អាច​ជួយ​បញ្ឈប់​វីរុស​នេះ​ពី​ដំបូង មុន​ពេល​វា​មាន​ឱកាស​បំបែក​ខ្លួន​ច្រើន»

ថ្នាំ​គ្រាប់​នេះ​ មាន​បំណង​រារាំង​អង់ស៊ីម (Enzyme) សំខាន់​មួយ​ដែល​វីរុស​ត្រូវការ​ដើម្បី​បំបែក​ខ្លួន។ ប្រសិនបើ​ឱសថ​នេះ ​មាន​ប្រសិទ្ធភាព អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វា​នឹង​អាច​ទប់ស្កាត់​វីរុស​បាន​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​អាការៈ​ជំងឺ​កូវីដ១៩ កាន់តែ​ធ្ងន់ធ្ងរ វីរុស​នេះ ភាគ​ច្រើន​នឹង​ឈប់​បំបែក​ខ្លួន​ហើយ ហើយ​អ្នក​ជំងឺ​នឹង​រងគ្រោះ​ភាគ​ច្រើន​ដោយសារតែ​ការ​ឆ្លើយតប​ខ្លាំង​ជ្រុល​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​វីរុស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ