អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំង ផឹកស៊ីមួយកន្លែង ឈ្មោះ តាសេត ឃាត់ខ្លួនបានមនុស្សជាច្រើននាក់
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំង ផឹកស៊ីមួយកន្លែង ឈ្មោះ តាសេត ឃាត់ខ្លួនបានមនុស្សជាច្រើននាក់ ពេលនេះកំពុងឃាត់ខ្លួន។ លទ្ធផល ក្នុងការយកសំណាក សរុប៣៩នាក់ ភ្ញៀវ ២២នាក់ ស្រី៥នាក់ អវិជ្ជមានទាំងអស់ ពេលនេះកំពុងនាំខ្លួនមកសាលាខណ្ឌជ្រោយចង្វារដេីម្បីធ្វេីការផាកពិន័យអាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំង ផឹកស៊ីមួយកន្លែង ឃាត់ខ្លួនមនុស្សជាច្រើននាក់។
អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក ឃ្លាំង ហួត បានចុះបង្ក្រាបទីតាំងផឹកស៊ីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។
នៅក្នុងប្រតិបត្តិចុះបង្ក្រាបនោះ ដោយមានការសហការពីកម្លាំងសមត្ថកិច្ចចម្រុះ បានចុះឡោមព័ទ្ធទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានស្លាកយីហោ (តាសេត) ដែលបានលួចលាក់បើកការផឹកស៊ីជួបជុំគ្នា មិនវ៉ិចខ្ចប់ផ្ទុយស្រឡះពីសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមនុស្សកំពុងផឹកស៊ីនៅទីនោះជាច្រើននាក់។
បច្ចុប្បន្ន រថយន្តសាម៉ុយរបស់ក្រសួងសុខាភិបាល បាននិងកំពុងទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការយកសំណាក មនុស្សដែលត្រូវឃាត់ខ្លួន នៅខាងក្នុងភោជនីយដ្ឋាន រួចទើបនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ ទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕