សមត្ថកិច្ច ឃាត់ខ្លួនប្រជាពលរដ្ឋចំនួន១១នាក់ ដែលរារាំងការអនុវត្តច្បាប់ នៅស្រុកខ្សាច់កណ្តាល
4 ឆ្នាំ មុន
កណ្ដាល៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ១១នាក់ នៅចំណុចផ្លូវ 7NG ក្បែរដំរីស្រុត ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ។
លោកវរសេនីយ៍ឯក ម៉ែន សុឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានថ្លែងថា ពិតជាមានការឃាត់ខ្លួនពលរដ្ឋ១១នាក់មែន ដោយពលរដ្ឋរារាំងការចុះអនុវត្តរបស់អាជ្ញាធរ ៕