ក្រុមគ្រូពេទ្យចុះយកសំណាកនៅចំណតរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង ក្រោយពីរកឃើញអ្នករត់តាក់ស៊ីវិជ្ជមានកូវីដ ១៩
កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះយកសំណាកអ្នកពាក់ព័ន្ធនៅបេនឡាន ផ្សារលើ ក្រុងកំពង់ឆ្នាំង ក្រោយពីរកឃើញអ្នកបើកបររថយន្តដឹកអ្នកដំណើរមានវិជ្ជមានកូវិដ.១៩ ។ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំ
ណើរពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញមកខេត្តកំពង់ឆ្នាំង និង ទៅកាន់កន្លែងផ្សេងៗទៀត ។ នៅក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាកនៅទីតាំងបេនឡានផ្សារលើ ក្រុងកំពង់ឆ្នាំងចាប់ពីម៉ោង៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។ រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពល
រដ្ឋ ដែលមានការពាក់ព័ន្ធធ្លាប់ជិ:រថយន្តតាក់ស៊ីជាមួយឈ្មោះ សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និង ឈ្មោះញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវមកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ ។ ក្នុងករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវ របស់រដ្ឋបាលក្រុង នឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ៕