ក្រុមបូកូហារ៉ាមធ្វើការវាយប្រហារទៅលើឧទ្ថម្ភាគចក្រ របស់អង្គការសហប្រជាជាតិបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត
(នីហ្សេរីយ៉ា)៖ ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ា លោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានថ្កោលទោសធ្ងន់ៗទៅលើក្រុមភេរវករ បូកូហារ៉ាម (Boko Haram) ចំពោះការវាយប្រហារឧទ្ធម្ភាគចក្រមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (UN) នៅតំបន់ភាគឦសាននៃប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។ ប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ទៀតថា (ខ្ញុំសូមបញ្ជាក់ជាថ្មីទៅកាន់សហគមន៍អន្តរជាតិ និងប្រជាជននីហ្សេរីយ៉ាថា ការរវាយប្រហារដ៏កំសាកចុងក្រោយនេះ ដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលពីរនាក់ ដោយក្នុងនោះមានទារកអាយុ ០៥ឆ្នាំម្នាក់ផងនោះ នឹងមិនទៅដោយគ្មានការឆ្លើយតបធ្ងន់ធ្ងរនោះឡើយ)។សូមបញ្ជាក់ថា ក្រុមបូកូហារ៉ម (Boko Haram) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធដ៏សាហាវឃោឃៅមួយ នៅប្រទេសនីហ្សេរីយ៉ាបានបាញ់ប្រហារទៅលើ ឧទ្ធម្ភាគចក្រមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅតំបន់ ដាម៉ាសាក់ (Damasak) នៃខេត្ត ប័រណូ (Borno) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។ ការវាយប្រហារនេះ បានធ្វើឲ្យរងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ និងមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត៕ដោយPP