សម្ដេចក្រឡាហោម ស ខេង តែងតាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី
3 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្តីសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី។
ពិធីតែងតាំងស្នងការនគរបាលថ្មីខេត្តសៀមរាបនេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងសម្តេចក្រឡាហោម ស ខេង។
សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ជាស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ ហើយលោកត្រូវបានតែងតាំងជាស្នងការថ្មីខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ