មុននេះបន្តិច មានដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយគឺ នារីវ័យ១៧ ឆ្នាំម្នាក់ នៅខេត្តបន្ទាយមានជ័យបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កតាមមិត្តប្រុស របស់ខ្លួនទៅបាត់ នៅមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើតាម ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្ដាញសង្គមថា ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ តាមសង្សារ ឈ្មោះ ឌិន សាម៉ុយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះ នេះមិនទាន់ មានមុខចូលមកក្នុងមូលដ្ឋាន នៅឡើយទេ៕