អង់គ្លេសបើកដៃឱ្យពលរដ្ឋខ្លួនរាប់ពាន់នាក់ទៅរាំលេងកម្សាន្តក្នុងក្លិបរាត្រីដោយមិនមាននរណាម្នាក់ពាក់ម៉ាស់សោះ
3 ឆ្នាំ មុន
(អង់គ្លេស)៖យុវជនរាប់ពាន់នាក់ តាមតម្រង់ជួរគ្នា រង់ចាំដើម្បីចូលទៅរាំលេងកម្សាន្តក្នុងក្លិបមួយកន្លែងកណ្តាលទីក្រុងលីវើភូល។ បើតាមសារព័ត៌មាន Reuter បញ្ជាក់ថា មានមនុស្សជាង៣ពាន់នាក់ ភាគច្រើនគឺជាយុវវ័យដែលមានអាយុចន្លោះពី១៨ ទៅ២០ឆ្នាំបាននាំគ្នាទៅរាំលេងកម្សាន្តក្នុងក្លិបមួយកន្លែង ក្រោយមានការអនុញ្ញាតិពីរដ្ឋាភិបាល។
ការបើកដំណើរការក្លិបកម្សាន្តនេះ គឺជាការសាកល្បងថ្មីមួយរបស់រដ្ឋាភិបាលអង់គ្លេស ក្រោយជោគជ័យលើការចាកវ៉ាក់សាំង។ អាជ្ញាធរនៅក្នុងតំបន់បានរាយការណ៍ថា អ្នកដែលអាចចូលក្លិប ត្រូវធ្វើតេស្តភ្លាមៗដើម្បីរកវីរុសកូវីដ១៩ ប្រសិនបើលទ្ធផលតេសត្តអវិជ្ជមាន នោះទើបពួកគេមានសិទ្ធចូលកម្សាន្តក្នុងក្លិបបាន៕ PP