(បាងកក)៖គណបក្សប្រឆាំងចំនួន ៦ កាលពីថ្ងៃពុធម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឱ្យលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចានអូចា លាលែងពីតំណែង ជុំវិញការចោទប្រកាន់ទៅកាន់លោក ប្រយុទ្ធដែលមិនបានចាត់ចែងការគ្រប់គ្រងការផ្ទុះឡើងនៃ Covid-19 នៅក្នុងប្រទេសថៃ។នេះបើតាមការចុះផ្សាយដោយ Bangkok post នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

ភាគីនានាបានចោទប្រកាន់ឧត្តមសេនីយ៍ប្រាយុទ្ធពីបរាជ័យក្នុងការងាររដ្ឋបាលសាធារណៈរបស់គាត់និងបង្កការខូចខាតដល់ប្រទេសជាតិ។លោក ompong Amornvivat មេដឹកនាំគណបក្សភឿថៃដែលជាបក្សប្រឆាំងសំខាន់បានចេញសេចក្តីថ្លែងការណ៍រួមដែលទាមទារឱ្យឧត្តមសេនីយ៍ប្រាយុទ្ធចុះចេញពីតំណែងជាបន្ទាន់។ ក្រៅពីអសមត្ថភាពរបស់គាត់ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈគាត់ក៏មិនមានភារកិច្ចដោះស្រាយប្រកបដោយប្រសិទ្ធភាពនៃការផ្ទុះឡើងនៃ Covid-19 និងក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គម៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ