(ក្រុងប៉ោយប៉ែត)៖កងកម្លាំងទាហានបូរផា ចាប់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ដោយពួកគេបានសារភាពថាទៅធ្វើការនៅក្នុងខេត្តនគររាជសីម៉ា។នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ អ្នកសារព័ត៌មានថៃរាយការណ៍ថា ដោយមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូរផា ការទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាត្បាតរបស់ជម្ងឺកូវីដ-១៩ កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងឃ្លាំមើលនៅបរិវេណភូមិ ទព័សៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានឃើញពលករកំពុងធ្វើដំណើរមកតាមច្រករបៀង ពីខាងប្រទេសកម្ពុជា ត្រង់បរិវេណបង្គោលឡាក់48P TA 584361 ភូមិទព័សៀម ឃុំតាព្រះយ៉ា ទើបសមត្ថកិច្ច ឃាត់ខ្លួនពលករទាំងនោះមកសួរនាំ។
ក្រោយធ្វើពីការសាកសួរទើបដឹងថា ជាជនជាតិខ្មែរទាំងអស់១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ នឹងក្មេង២នាក់ បានធ្វើដំណើរចូលមក ទៅធ្វើការងារក្នុងប្រទេស ថៃ។ក្រោយពីសមត្ថកិច្ខសួរនាំជំហានដំបូង បានឲ្យដឹងថា ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ា ទើបសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅទីបញ្ជារការកងរយទី៣ ដោយសមត្ថកិច្ចបានអនុវត្តតាមវិធានការសុខាភិបាល វាស់កម្ដៅ លទ្ធផលត្រួតពិនិត្យឃើញធម្មតាទាំង១២នាក់ បន្ទាប់មកសមត្ថកិច្ច បានធ្វើកំណត់ហេតុចាប់ខ្លួន នឹងបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ส.38 ភូមិ ណូនម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ៕PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ