សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនជាតិចិន និងវៀតណាមជាង៦០នាក់ ដែលជុំគ្នាផឹកស៊ី និងប្រើប្រាស់ថ្នាំញៀនក្នុងអគារខុនដូរក្បែរមន្ទីរពេទ្យរបេង
4 ឆ្នាំ មុន
(ភ្នំពេញ)៖កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងបានឃាត់ខ្លួន មនុស្ស ប្រុស ស្រីជាង៦០នាក់ កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយពាក់ព័ន្ធកករណី ជួបជុំ ផឹកស៊ី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មនុស្សប្រុសស្រីជាង៦០នាក់ខាងលើគឺ ជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី ដោយល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប មិនតែប៉ុណ្ណោះរកឃើញមានជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនថែមទៀត ។ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វើកំណត់ហេតុ បាននាំខ្លួនជនសង្ស័យខាងលើបញ្ចូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕







អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ