ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ច ចម្រុះរួមមានកងអន្តរាគមន៍ ជំនាញព្រហ្មទណ្ឌ ជំនាញនគរបាល ចរាចរណ៍ផ្លូវគោក អធិការដ្ឋាន នគរបាលស្រុក ប៉ុស្តិ៍ នគរបាលរដ្ឋបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយរថយន្តមួយគ្រឿងម៉ាក BMWX5  នៅចំណុចគោលដៅ ភូមិ បាធាយ  ស្រុកបាធាយ ដែលជននេះលួចពីភ្នំពេញហេីយត្រូវបេីកឆ្លូងកាត់ខេត្តកំពង់ចាម  ។ 

លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាមបានទទួលពាក្យបណ្ដឹងផ្ទាល់ពីមាត់ពី ឯកឧត្តម គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ថា មានករណីចោរកម្មលួចរថយន្ដ កូនប្រុសរបស់លោក ម៉ាក BMW X5  ពាក់ស្លាកលេខ  2AQ-1944  និងឯកសារពាក់ព័ន្ធ លួចចេញពីភ្នំពេញឆ្ពោះឆ្លងកាត់មកខេត្តកំពង់ចាម  ។ 

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះនៅ វេលាម៉ោង ១១និង ៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១លោក ឧត្តមសេនីយ៍ទោស្នងការ បានចាត់បញ្ជាឲ្យកម្លាំងអន្តរាគមន៍កម្លាំងជំនាញព្រហ្មទណ្ឌកម្លាំងជំនាញ នគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលស្រុក កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ចេញប្រតិបត្តិការ ពិនិត្យ និងឃាត់លើអត្ដសញ្ញាណរថយន្ដដែលបានបាត់នោះ  ។ 

រហូតមកដល់ ម៉ោង១២និង៣០ នាទីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក  និងកម្លាំងអធិការដ្ឋាន នគរបាល ស្រុក បាធា យដែលកំពុង  ឈរជើងនៅ ចំណុចគោលដៅ ភូមិបាធាយ  ស្រុកបាធាយ  ក៏ប្រទះឃើញរថយន្ត មានអត្ដសញ្ញាណដូចខាងលើដោយបើកបរក្នុងល្បឿនលឿន មិនបានឈប់តាមបញ្ជារបស់មន្ត្រីចរាចរណ៍ហើយកម្លាំងជំនាញបានដេញតាមរហូតមកដល់ចំណុចភូមិតាសែន  ឃុំសូទិព្វ  ស្រុកជើងព្រៃ ត្រូវ  បានកម្លាំងជំនាញឃាត់រថយន្ដបាន ០១គ្រឿង( រថយន្ត  មាន អត្តសញ្ញាណ ខាងលើ )  ។ 

ជន សង្យ័យ ០១ នាក់ឈ្មោះ មេត សុខ ណាក់  ភេទប្រុស អាយុ ៣៣ឆ្នាំ  មុខរបរសន្តិសុខ មានទីលំនៅ ភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃ ប្រសព្វ ខេត្តក្រចេះ  ។ ការឃាត់ខ្លួនជននេះ ដោយមាមការចូលរួម សម្របសម្រួលការងារពីលោក សាន សុភៈ ព្រះរាជអាជ្ញារង  ។ 

ជនសង្ស័យ និង រថយន្ដ នាំមកកាន់អធិការដ្ឋាន នគរបាលស្រុក ជើងព្រៃដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ ដោយ ក្នុងនោះកម្លាំង ជំនាញការិយាល័យព្រហ្មទណ្ឌនិង កម្លាំង ជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀនក៏បាននិងកំពុងសាកសួរនិងពិនិត្យរកសារធាតុញៀនផងដែរ  ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ