ប្រធានបទចំនួន ៦ ត្រូវបានបង្ហាញក្នុងការជជែកដេញដោលលើកទី១ រវាងបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក
4 ឆ្នាំ មុន
(អាមេរិក)៖ ការជជែកដេញដោលលើកទី ១ រវាងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ កំពុងប្រព្រឹត្តឡើងដោយមានការអនុវត្តវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩យ៉ាងម៉ត់ចត់។ លោក Chris Wallace អ្នកយកព័ត៌មានឲ្យសារព័ត៌មាន Fox News គឺជាអ្នកសម្របសម្រួលការជជែកដេញដោលលើកទី ១ នេះ ដោយចោទជាសំណួរជាច្រើន ក្នុងរយៈពេល ៩០ នាទីនេះ។
បើយោងតាមសារព័ត៌មាន AP ការជជែកដេញដោលគ្នានេះផ្តោតលើប្រធានបទចំនួន ៦ រួមមានប្រវត្តិក្នុងឆាកនយោបាយរវាងលោក Trump និងលោក Biden ការតែងតាំងបេក្ខជនចៅក្រមតុលការកំពូលថ្មី វិបត្តិជំងឺកូវីដ ១៩ ស្ថានភាពសេដ្ឋកិច្ច បញ្ហាជាតិសាសន៍និងអំពើហិង្សាតាមបណ្តាទីក្រុងនានាក្នុងសហរដ្ឋអាមេរិក និងសុចរិតភាពនៃដំណើរការបោះឆ្នោត។ នៅក្នុងការជជែកដេញដោលនេះ អ្នកជំនាញរំពឹងថា លោក Trump នឹងនិយាយវាយប្រហារពាក្យសម្តីខ្លាំងៗលើលោក Biden។ រីឯលោក Biden វិញ នឹងផ្តោតលើអ្វីដែលលោកយល់ថា លោក Trump នឹងនិយាយបំផ្លៃ៕PP