(ខេត្តកណ្តាល)៖ ឪពុកចុងចិត្តតិរច្ឆានយកម្រាមដៃលេងប្រដាប់ភេទកូន បណ្តាលឲ្យរងរបួសធ្ងន់ត្រូវម្តាយមីងនឹងយាយមកប្តឹងត្រូវសមត្ថកិច្ចចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២១និង០០ នាទី ។នៅចំណុចបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

ជនរងគ្រោះត្រូវជាកូនចុង ឈ្មោះ,ត,ប,រ,ភេទស្រី អាយុ ០៣ឆ្នាំ (ឆ្នាំកំណើត០៣ខែមករាឆ្នាំ២០១៧)ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួលលេខ

៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

ម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង  ហ្នឹងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ បាន(លែងលះគ្នា)។

ជនសង្ស័យត្រូវជាឪពុកចុងមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ -មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជនរងគ្រោះ។

វត្ថុតាងចាប់យក ៖ 

១-ខោក្នុងជើងខ្លី ពណ៌ស្វាយ មានរូបតុក្តតា មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។

២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រម៉ៅ ចំនួនមួយ។

កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះសេងជូអេង អាយុ២០ឆ្នាំ បានមកលេងជនរងគ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៍ក្រម៉ៅជាប់ខោលីអូនិងហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៍សជាប់ប្រដាប់ភេទរាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា៖មានរឿងអ្វីកើតឡើងចំពោះក្មួយនណាធ្វើបាបក្មួយ? ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលអោយចេញឈាម ហើយឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។

ម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះ

តែម្តាយជនរងគ្រោះបានជេស្តីអោយពួកគាត់ថាកុំអោយជឿជនរងគ្រោះ

វាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ។

ក្រោយមកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ