លទ្ធផល ៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង«ទុំទាវ២០២១» មានដូចខាងក្រោម៖

១.  មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ទៀតឡើយ។

២.  មិនបង្ហាញភាពស៊ីចស៊ី បែបអនាចារ ក្នុងបណ្តាញសង្គម 

៣.  ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។

៤.  យល់ព្រមប្រគល់ Page account ឈ្មោះHokima និងAccount Tik Tok ឈ្មោះ Gi Leader261ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ ខ្ញុំបាទ/នាងខ្ញុំ ឱ្យក្រុមការងារ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រប់គ្រង និងលុបចោលទាំងស្រុង។

៥.  សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះHokima និង Account Tiktok ឈ្មោះ Gi Leader261  ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។

៦.  សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង Page account ដែលខ្ញុំបាទ/នាងខ្ញុំ បានជួលពីមិត្ត ជូនដល់សមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page accountទាំងអស់។

៧. ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័តមាន 

៨.   ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាពសិចស៊ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ជាបន្តទៀត ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ