(កណ្តាល)៖ ដោយមានការចង្អុលបង្ហាញនិងបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងតាមឃាត់រថយន្តសាំយ៉ុង ចំនួន២គ្រឿង ។

ដែលដឹក(ដើមរាំង) បម្រុងលោតឆ័ត្រទៅវៀតណាម នៅចំណុចផ្លូវជាតិលេខ៨ ភូមិតាំងឫស្សីឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ថ្លែងប្រាប់ អ្នកព័ត៌មានថា៖ ជនសង្ស័យម្ចាស់(ដើមរាំង)ចំនួន២នាក់ ។

១៖ឈ្មោះ ភោគ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទូរីកណ្ដាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត ។

និង២៖ ឈ្មោះ សេង ឈន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង  មុខរបរបើកបររថយន្ត ។

ក្រោយមក កម្លាំងបានចូលរួមសហការជាមួយសង្កាត់រដ្ឋបាលជលផល ខ្សាច់កណ្តាល និង សង្កាត់រដ្ឋបាលជលផលរការកោង ។

ដើម្បីត្រួតពិនិត្យរថយន្តខាងលើ រកឃើញវត្ថុតាងដូចខាងក្រោម ៖

១-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E- 2321 ម្ចាស់ឈ្មោះភោគ សុខា ។

២-រថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2E-4484 ម្ចាស់ឈ្មោះសេង ឈន់ ។

៣-ដើមរាំង១គល់ប្រវែង៤ម៉ែត្រសង្កត់ផ្ចិត0.50 m

៤-ដើមរាំង១គល់ប្រវែង១,៥០ម៉ែត្រ អង្កត់ផ្ចិតប្រហែល 0.40m ។

៥-ដើមរាំងចំនួន២គល់ ប្រវែង៣ម៉ែត្រ អង្កត់ផ្ចិតហែល 0 ; 50 ម៉ែត្រ ។ សរុបចំនួន៤គល់ នៅរស់ ។

បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យរួច ជនសង្ស័យម្ចាស់ ដើមរាំង បានយល់ព្រមបង់ប្រាក់ពិន័យអន្តរ ការណ៍ តាមច្បាប់ស្ដីពីជលផល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ