ខេត្តកណ្ដាល ៖ បុរស ជនជាតិ ខ្មែរ - អ៊ិ ស្លាមម្នាក់ត្រូវបានគេប្រទះឃើញដេក ស្លាប់នៅក្បែរមាត់ស្រះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ២ និង ៤០ នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិ កំពង់ព្រីងសង្កាត់  ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្ត ថាបុរសរងគ្រោះខាងលើឈ្មោះ យ៉េប សុខក្រី អាយុ ៣២ ឆ្នាំ មុខរបរ អ្នកនេសាទជាជនជាតិ ខ្មែរ - អ៊ិ ស្លាម រស់នៅលើទូកក្នុង សង្កាត់ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជនរងគ្រោះ ស្លាកស្នាមរបួសបែកក្បាលហូរឈាមជាច្រើនកន្លែងដោយគេសង្ស័យថា ជន រងគ្រោះអាចជាន់ដានចោរលួចចេកពងមាន់ ២ ស្ទង ហើយត្រូវគេដេញវាយ ផ្តាច់ជីវិត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះតាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅជិត នោះបានឲ្យដឹងថានៅវេលាម៉ោង ខាងលើកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិ ត្បូ ទទួល បានព័ត៌មាន ថាមានប្រជាពលរដ្ឋពី ៣០ ទៅ ៤០ នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះ កាន់ដំបងឈើបាននាំគ្នារត់ដេញគប់និងវាយទៅលើជនសង្ស័យម្នាក់ ដែល ជាជនរងគ្រោះដោយបានស្រែកថាជាចោរ ធ្វើសកម្មភាពលួចចេកពងមាន់ របស់គេ ២ ស្ទងនៅ កោះអន្លង់ចិន ហើយរត់ហែលឆ្លង ទឹកទន្លេ មក ខាងក្រោយរោងចក្រ ហ្គោលហ្វែម នេះ ។

ប្រភពដដែលបន្តថា លុះពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏ ស្រាប់តែ ឃើញ បុរសម្នាក់រងគ្រោះបានដេកបាត់បង់ជីវិតនៅជាប់នឹងមាត់ស្រះបាត់ទៅ ហើយដោយមានរបួសស្នាមរយះក្បាលហូរឈាមជាច្រើនកន្លែងទៀតផង ។ បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស ខេត្តកណ្តាល ផ្នែក ពិនិត្យ វិភាគកន្លែង កើតហេតុប៉ុស្តិ៍ រដ្ឋបាលគ្រូពេទ្យ និងអាជ្ញាធរបានចុះ ទៅពិនិត្យសាកសពដោយឃើញថាសពមានស្នាមបែកបបូរមាត់ក្រោមខាងស្តាំដាច់ដល់សាច់ខាងក្នុងនិងមានស្នា របួស ខាងលើក្បាល ប្រវែង ១០ ស . មជំរៅដាច់ ដល់លលាដ៍ក្បាល ។

ករណីខាងលើ នេះបើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ និង គ្រូពេទ្យ បានឲ្យដឹងថាជនរងគ្រោះបានបាត់បង់ជីវិតដោយសារតែការប៉ះទង្គិចនឹង វត្ថុរឹងមុខមុត លើផ្នែកក្បាលធ្ងន់ធ្ងរ ។ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ ច្បាស់ថាករណីបុរសរងគ្រោះ ដែលបាត់បង់ជីវិត នោះដោយសារតែមូលហេតុ អ្វីនៅឡើយទេគ្រាន់តែមានពាក្យលេចចេញ មាត់មួយទៅមាត់មួយថាជន រងគ្រោះ ដែលបាត់បង់ជីវិត នោះគឺជាជនសង្ស័យជាន់ដានចោរលួចចេកពងមាន់ ២ស្ទង ហើយ ត្រូវអ្នកស្រុកដេញវាយនិងប្រើដុំថ្មគប់ រហូតដល់បាត់ បង់ជីវិតរួចចោលសាកសពនៅមាត់ស្រះតែម្តង ។ យ៉ាងណាក្តីសាកសពជន រងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ