ខេត្តបន្ទាយមានជ័យ ៖ តាម ប្រភពលោក វរសេនីយ៍ត្រី នួននី ណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួល បានព័ត៌មានថា នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គី មានជ័យ សង្កាត់ / ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោយមានករណីហិង្សានេះ ភ្លាម លោកបាន ដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុនិងឃើញ ជនសង្ស័យមានអាការៈបាត់បង់ ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំង មាន ជនរងគ្រោះ ប្រុស-ស្រី រងរបួសដេកដួលនៅ នឹងដីចំនួន០៥ នាក់ផងដែរ  ។ 

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ វិច្ឆិកាហើយ ភ្លាមៗ នោះកម្លាំងបានចាប់ឃាត់ ខ្លួនជនបង្ក ឈ្មោះ ក្លឹង សំណាង នាំមកសាកសួរចម្លើយ នៅបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថក្រុង ។ លោកមេបញ្ជាការបានបញ្ជាក់ ថា នៅពេលកម្លាំងជំនាញធ្វើការសាកសួរ ចម្លើយ ជនសង្ស័យ បានសារភាពថា  ខ្លួនគេបានធ្វើ សកម្មភាពកាប់ទៅ លើជន រង គ្រោះ ទាំង អស់នោះ ពិតប្រាកដ មែន ដោយសារ ខ្លួន ផឹកស្រា និង ប្រើប្រាស់ គ្រឿងញៀន បណ្តាល ឱ្យ បាត់បង់ ស្មារតី ។

ចំណែក ជន រង គ្រោះ ចំនួន ០៥ នាក់ ៖ 

១-ឈ្មោះ ឡាយ ម៉េ ង លាភ ភេទ ប្រុស អាយុ ៥ ឆ្នាំ រង របួសធ្ងន់ 

២-ឈ្មោះ ញិ ន វ ណ្ណា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រង របួសធ្ងន់ 

៣-ឈ្មោះ ទូច ឡាយ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រង រួស ធ្ងន់ 

៤-ឈ្មោះ សេង ចាន់ តារា ភេទ ស្រី អាយុ ៥១ ឆ្នាំ រង របួសស្រាល 

៥- ឈ្មោះ ទូច ឡុក ភេទ ប្រុស អាយុ ៧២ ឆ្នាំ រង របួសស្រាល ។

ជនរងគ្រោះ ទាំង ០៥ នាក់ រស់នៅ កន្លែង កើតហេតុ ម្ដុំ ស្រា ផ្តិល ស្ថិត ក្នុងភូមិ សាមគ្គី មាន ជ័យ សង្កាត់ / ក្រុង ប៉ោយ ប៉ែ ត ។

ដោយ ផ្អែក  លើ ចម្លើយ សារភាព និង មាន វត្ថុ តាង ផង នោះ ជនសង្ស័យ ត្រូវ បាន កម្លាំង ជំនាញ ព្រហ្មទណ្ឌ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង កសាង សំណុំរឿង បញ្ជូន មក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត បញ្ជូន ទៅ សាលាដំបូង ខេត្ត ចាត់ការ តាម ច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ