មែលប៊ន៖ ទីក្រុងធំបំផុតទី ២ របស់អូស្រ្តាលី នៅទីក្រុងមែលប៊ន បានត្រឡប់មកវិញនូវការរឹតត្បិតលើជំងឺកូវីដ១៩ កាលពីថ្ងៃអង្គារ នៅពេលដែលអាជ្ញាធរច្របូកច្របល់ក្នុងការវែកញែករកអោយឃើញពីទំនាក់ទំនងនៅក្នុងការផ្ទុះថ្មី ដែលបានកើនឡើងចំនួន ៥ ករណី។

សេចក្តីណែនាំត្រូវបានដាក់ចេញដោយ ការជួបជុំនៅផ្ទះនឹងត្រូវបានកំណត់សម្រាប់ភ្ញៀវចំនួន៥ នាក់ មានតែមនុស្ស ៣០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតនៅក្នុងការប្រជុំជាសាធារណៈ ហើយការពាក់របាំងមុខនឹងត្រូវធ្វើឡើងជាចាំបាច់នៅក្នុងភោជនីយដ្ឋាន រាំងកសាល និងកន្លែងបិទជិត (indoor) ផ្សេងទៀត ចាប់ពីម៉ោង ៦ ល្ងាច ម៉ោងក្នុងស្រុក (០៨:០០ GMT) នៅថ្ងៃអង្គារ រហូតដល់ថ្ងៃទី ៤ ខែមិថុនា។

គួររលឹកថា ការផ្ទុះឡើងចុងក្រោយបង្អស់បានបញ្ចប់ត្រឹមសូន្យករណី ក្នុងរយៈពេលជិត៣ ខែ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ