TOKYO៖ ឆ្មាំសមុទ្រជប៉ុនបាននិយាយថា កប៉ាល់ដែលចុះបញ្ជីប៉ាណាម៉ា មួយគ្រឿង បានកឿងនៅកំពង់ផែភាគខាងជើងប្រទេសជប៉ុន ហើយកំពុងលេចធ្លាយប្រេង ប៉ុន្តែមិនមានអ្នករងរបួសក្នុងចំណោមនាវិកទាំង ២១ នាក់ នោះទេ ហើយការលេចធ្លាយប្រេងកំពុងត្រូវបានគ្រប់គ្រង ដោយមិនមានសញ្ញាថាវាបានហូរទៅដល់ច្រាំងឡើយ។
កប៉ាល់ «Crimson Polaris » ដែលមានទម្ងន់ ៣៩,៩១០ តោន កំពុងដឹកបន្ទះឈើ បានកឿងនៅព្រឹកថ្ងៃពុធ នៅកំពង់ផែ Hachinohe។ យ៉ាងណាម៉ិញ វាអាចរំដោះខ្លួនវាបាន ប៉ុន្តែដោយសារអាកាសធាតុមិនល្អមិនអាចធ្វើដំណើរឆ្ងាយ ចុងបញ្ចប់ក៏បោះយុថ្កាឈប់ស្ងៀមនៅប្រហែល ៤ គីឡូម៉ែត្រ (២.៤ ម៉ាយល៍) ពីកំពង់ផែ។
ឆ្មាំសមុទ្របាននិយាយថា ស្នាមប្រេះនៅលើតួនាវានិងប្រេង បានចាប់ផ្តើមលេចធ្លាយដោយមានប្រវែង ៥,១ គីឡូម៉ែត្រ និងទទឹង ១ គីឡូម៉ែត្រ៕ NR