នូវែលហ្សេឡង់៖ ក្រុម Hacker បានកំណត់លើទន្និន័យមន្ទីរពេទ្យនៅស្រុក Waikato នៃប្រទេសនូវែលហ្សេឡង់ រួចចេញផ្សាយនូវព័ត៌មានឯកជនរបស់អ្នកជំងឺដល់ប្រព័ន្ធផ្សព្វផ្សាយ ខណៈប្រព័ន្ធសុខាភិបាលបានព្យាយាមទាញត្រលប់មកលើអ៊ីនធឺណេតវិញអស់ជាងមួយសប្តាហ៍។

វិទ្យុញូវែលសេឡង់និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបានផ្សាយថា ក្រុមមួយបានអះអាងទទួលខុសត្រូវចំពោះការវាយលុកតាមប្រព័ន្ធអ៊ីនធឺណេតសុខាភិបាល Waikato ដែលបានកើតឡើងកាលពីសប្តាហ៍មុន បានចេញនូវកំណត់ត្រាឯកសារផ្លូវការជាច្រើន ដែលមានឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋានរបស់អ្នកជំងឺ និងបុគ្គលិក។ តួយ៉ាង បណ្តាញសារព័ត៌មានបានសម្រេចចិត្តមិនរាយការណ៍ព័ត៌មានលម្អិតនិងបានផ្ញើអ៊ីមែលទៅប៉ូលីស។


ការកាត់ដាច់ប្រព័ន្ធសុខាភិបាលនៅ Waikato នៅតែបន្តធ្វើឱ្យរំខានដល់ការព្យាបាលអ្នកជម្ងឺ និងដំណើរការបើកប្រាក់ខែរបស់បុគ្គលិក។ មន្ទីរពេទ្យ បានផ្លាស់ប្តូរទៅរកដំណើរការដោយដៃដើម្បីជំរុញដល់ការរក្សាទិន្នន័យរបស់អ្នកជំងឺ ខណៈពេលដែលសាធារណជនត្រូវបានស្នើសុំឱ្យស្វែងរកមធ្យោបាយជំនួសលើការព្យាបាល សម្រាប់លក្ខខណ្ឌមិនធ្ងន់ធ្ងរ។

យ៉ាងណាម៉ិញ អាជ្ញាធរនឹងមិនធ្វើអត្ថាធិប្បាយលើថាតើអ្នកវាយប្រហារតាមអ៊ីនធឺណេតបានធ្វើការទាមទារអ្វីនោះទេ។ការលុកលុយនេះកើតឡើងបន្ទាប់ពីប្រតិបត្តិករសេវាកម្មសុខភាពរបស់អៀរឡង់ ត្រូវបានវាយប្រហារដោយការវាយលុកមួយ ដែលបង្កឡើងដោយឧក្រិដ្ឋជនអ៊ីនធឺណេតអន្តរជាតិ។


គួររលឹកថា ទីផ្សារភាគហ៊ុនរបស់ប្រទេសនូវែលហ្សេឡង់ ត្រូវបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតកាលពីឆ្នាំមុន ហើយប្រព័ន្ធទិន្នន័យរបស់ធនាគារកណ្តាលក៏ត្រូវបានលុកលុយផងដែរ នៅក្នុងការវាយប្រហារទៅលើសេវាកម្មចែកចាយឯកសារមួយដែលផ្តល់ដោយក្រុមហ៊ុន California-based Accellion។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ