ហ្វេសប៊ុកពង្រីកហាងលក់អីវ៉ាន់អនឡាញនៅក្នុង WhatsApp ដែលជាទីផ្សារក្នុងការជំរុញដល់ពាណិជ្ជកម្ម
អាមេរិក៖ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងពង្រីកមុខងារ “ហាងលក់ទំនិញអនឡាញ” របស់ខ្លួនទៅកម្មវិធីផ្ញើសារ WhatsApp របស់ខ្លួន នៅក្នុងប្រទេសមួយចំនួន និងទៅកាន់ទីផ្សារហ្វេសប៊ុកនៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនបានប្រកាសផ្លាស់ប្តូរឧបករណ៍ពាណិជ្ជកម្មរបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បាននិយាយថា ខ្លួនក៏នឹងណែនាំការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននៅក្នុងសេវាកម្មហាងរបស់ខ្លួន ដោយផ្អែកលើឥរិយាបថទិញទំនិញរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ ដែលបានបើកដំណើរការហាងកាលពីឆ្នាំមុន ជាមធ្យោបាយមួយសម្រាប់មនុស្សក្នុងការស្វែងរកនិងទិញផលិតផលនៅលើហ្វេសប៊ុក និង Instagram ដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួនចូលទៅក្នុងទីផ្សារអេឡិចត្រូនិក។ ជាងនេះទៀត ខ្លួនមានអ្នកចូលទស្សនាហាងជាង ៣០០ លាននាក់ ក្នុងមួយខែ ហើយមានហាងលក់ទំនិញប្រចាំខែប្រមាណជា ១.២ លាន។
លោក Mark Zuckerberg ក៏បាននិយាយក្នុងកំឡុងពេលចេញរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ហ្វេសប៊ុកថា ពាណិជ្ជកម្មអេឡិចត្រូនិចគឺ ជាផ្នែកមួយនៃការផ្តោតសំខាន់ទាំង៣ របស់ក្រុមហ៊ុន រួមជាមួយការធ្វើការបង្កើតឡើងនិងតថភាពជាក់ស្តែង ហើយថែមទាំងជួយអ្នកបង្កើតមាតិការកលុយនៅលើវេទិកាហ្វេសប៊ុក។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបន្ថែមថា ខ្លួននឹងសាកល្បងឧបករណ៍វៃឆ្លាតសិប្បនិម្មិត (artificial intelligence) ដែលមានឈ្មោះថា “ការស្វែងរកដោយចក្ខុ រូបភាព (visual search)” ដើម្បីឱ្យអ្នកប្រើប្រាស់ទិញទំនិញនៅលើគេហទំព័រចែករំលែករូបថតរបស់ខ្លួនពី Instagram អាចចុចលើរបស់របរ និងស្វែងរកផលិតផលស្រដៀងគ្នានៅក្នុងហាងទំនិញ។ អ្នកប្រើនឹងអាចប្រើការស្វែងរកនេះពីមាតិកានៅលើកម្មវិធី ឬនៅលើរូបថតលើកាមេរ៉ារបស់ពួកគេផ្ទាល់ លោក Zuckerberg បញ្ជាក់។
គួររំលឹកថា ថ្លែងនៅក្នុងបន្ទប់សំលេងផ្ទាល់នៅលើហ្វេសប៊ុក លោក Zuckerberg បាននិយាយទៀតថា ហ្វេសប៊ុកក៏កំពុងធ្វើការលើមធ្យោបាយនានា ដែលអ្នកទិញឥវ៉ាន់អាចសាកល្បងលើរបស់របរជាច្រើនរួមទាំងការផ្សាយពាណិជ្ជកម្មផងដែរ។ NR