ឥណ្ឌា៖ ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ពីចំនួនមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៣៤.១៥៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈដែលការស្លាប់ដោយសារវីរុសនេះបានកើនឡើងចំនួន ២.៨៨៧ នាក់។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលបានឱ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានឆ្លងជំងឺកូវីដ១៩ មានចំនួន ២៨.៤ លាននាក់ ហើយអ្នកស្លាប់សរុបមានចំនួន ៣៣៧.៩៨៩ នាក់។ NR