ថៃ៖ រដ្ឋាភិបាលថៃបានដាក់កំហិតលើការធ្វើដំណើរពីប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទ និងមានក្តីព្រួយបារម្ភអំពីករណីឆ្លងវីរុសកូរូណាដែលនឹងនាំចូលមក និងបានបិទកន្លែងជាច្រើនទៀត នៅក្នុងទីក្រុងបាងកក ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានគេនិយាយថា នៅមិនទាន់គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងមេរោគនោះទេ។
រដ្ឋាភិបាលបានបញ្ជាឱ្យមានសួនឧទ្យាន កន្លែងហាត់កីឡា រោងកុន និងមជ្ឈមណ្ឌលថែទាំពេលថ្ងៃ នៅក្នុងរដ្ឋធានីរបស់ខ្លួនដែលជាចំណុចកណ្តាលនៃរលកនៃការឆ្លង និងត្រូវបិទចាប់ពីថ្ងៃទី ២៦ ខែមេសា រហូតដល់ថ្ងៃទី ៩ ខែឧសភា។ ច្បាប់នេះក៏បានណែនាំផងដែរនូវការផាកពិន័យរហូតដល់ ២០.០០០ បាត (៦៣៥ ដុល្លារ) ចំពោះការមិនពាក់របាំងមុខនៅទីសាធារណៈ ។
បើតាមការឆ្លើយតបរបស់រដ្ឋាភិបាលលើជំងឺកូវីដ១៩ ទៅនឹងការលេងល្បែង Whac-A-Mole លោក ធីរ៉ា វ៉ូរ៉ាត់ណារ៉ាត (Thira Woratanarat) សាស្រ្តាចារ្យនៅផ្នែកបង្ការនិងវេជ្ជសាស្ត្រសង្គមនៃសាកលវិទ្យាល័យ ជូឡាឡុងកន បានព្រមានថា "ការបិទកន្លែង គឺមិនគ្រប់គ្រាន់ទេ" ។ លោកបានព្រមាននៅក្នុងសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ប្រជាជនគួរតែចៀសវាងនៅកន្លែងមានការប្រមូលផ្តុំបន្ថែមទៀត ជាពិសេសនៅកន្លែងធ្វើការ កន្លែងញ៉ាំអាហារ និងមធ្យោបាយធ្វើដំណើរសាធារណៈ” ។
គួររំលឹកថា សាលាក្រុងទីក្រុងបាងកក បានធ្វើការផាកពិន័យនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចំនួន ៦.០០០ បាត (១៩០ ដុល្លារ) បន្ទាប់ពី លោកបានបង្ហោះរូបថតរបស់លោកដែលមិនពាក់របាំងមុខក្នុងពេលប្រជុំ ហើយក្រោយមករូបថតត្រូវបានដកចេញវិញ៕NR