បរទេស៖ បេសកជនពិសេសរបស់ក្រុមប្រចាំប្រទេសប្រ៊ុយណេ បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងពិភាក្សាអំពីការមិនអញ្ជើញមេដឹកនាំរបបសឹក លោក Min Aung Hlaing ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ នាពេលខាងមុខនេះឡើយ។

បេសកជន លោក Erywan Yusof រដ្ឋមន្ត្រីក្រសួងការបរទេសទី ២ របស់ប្រទេសប្រ៊ុយណេ បានប្រាប់សន្និសីទសារព័ត៌មានថា របបយោធាមីយ៉ាន់ម៉ា មិនបានធ្វើឱ្យមានការរីកចម្រើនលើផែនទីបង្ហាញផ្លូវសន្តិភាពអាស៊ានឡើយ។

លោកបានបន្ថែមថា របបយោធាមិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណើរបស់លោកដើម្បីជួបជាមួយអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី នោះទេ ដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវបានរបបយោធានេះផ្តួលរំលំកាលពីខែកុម្ភៈ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ