មីយ៉ាន់ម៉ា៖ មន្ត្រីនៃសហព័ន្ធគ្រូបង្រៀនមីយ៉ាន់ម៉ាបាននិយាយថា គ្រូបង្រៀននៅតាមសាលារៀនជាង ១២៥.០០០ នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ឈប់ដោយអាជ្ញាធរយោធា ពីបទចូលរួមក្នុងចលនាមិនគោរពរដ្ឋ ដើម្បីប្រឆាំងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ការផ្អាកនេះបានកើតឡើងប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី ដែលគ្រូនិងឪពុកម្តាយមួយចំនួនកំពុងធ្វើពហិការ ដែលជាផ្នែកមួយនៃយុទ្ធនាការដែលបានធ្វើឱ្យប្រទេសនេះបាត់បង់ស្មារតីចាប់តាំងពីរដ្ឋប្រហារ។ មន្ត្រីនៃសហព័ន្ធគ្រូបង្រៀន មិនប្រាប់ឈ្មោះ បាននិយាយថា គ្រូបង្រៀនសរុបចំនួន ១២៥.៩០០ នាក់ ត្រូវបានបញ្ឈប់នៅថ្ងៃសៅរ៍។
គួររលឹកថា មីយ៉ាន់ម៉ាមានគ្រូបង្រៀននៅសាលាចំនួន ៤៣០.០០០ នាក់ បើយោងតាមទិន្នន័យថ្មីៗបំផុតពី ២ ឆ្នាំមុន៕NR