ដាហ្វ័រ ស៊ូដង់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ូណា (SUNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ៣៦ នាក់ ត្រូវបានសម្លាប់ និង ៣២ នាក់ រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋស៊ូដង់ នៃខាងត្បូងដាហ្វ័រ។

SUNA បានរាយការណ៍ថា អំពើហឹង្សាបានកើតឡើងរវាងសមាជិកក្រុម Fellata និងក្រុម Taisha ក្នុងតំបន់ Um Dafuq ។ អ្នកស្រុកម្នាក់បាននិយាយថា ការប្រយុទ្ធគ្នាបានកើតឡើងកាលពីថ្ងៃសៅរ៍ ក្នុងជំលោះដីធ្លី។

សន្តិសុខក្នុងតំបន់ កាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានខែថ្មីៗនេះ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពមួយដែលបានចុះហត្ថលេខារវាងអាជ្ញាធរអន្តរកាលរបស់ស៊ូដង់ និងក្រុមឧទ្ទាមមួយចំនួនកាលពីចុងឆ្នាំមុនក៏ដោយ។

កម្លាំងរក្សាសន្តិភាពរួមគ្នារបស់អង្គការសហប្រជាជាតិ - អាហ្វ្រិក បានបញ្ឈប់ការល្បាតនៅថ្ងៃទី ១ ខែមករា មុនពេលការដកខ្លួន ដោយកងកម្លាំងជាតិស៊ូដង់បានសន្យាថា នឹងធានាដល់តំបន់ដាហ្វ័រ។

គួររលឹកថា ជម្លោះមួយដែលកាន់តែខ្លាំងឡើងនៅពាសពេញដាហ្វ័រពីឆ្នាំ ២០០៣ ដែលភាគច្រើនបានថយចុះ ប៉ុន្តែប្រជាជនប្រមាណ ១.៥ លាននាក់ នៅតែបន្តផ្លាស់ទីលំនៅ និងការផ្ទុះឡើងនៃអំពើហឹង្សាដែលបានក្លាយជារឿងធម្មតាចាប់តាំងពីឆ្នាំមុន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ