ប្រេស៊ីល៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលមានករណីថ្មីនៃមេរោគឆ្លង ចំនួន ៣៩.៦៣៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយមានមនុស្ស ៨៧៣ នាក់ បានស្លាប់ ដោយសារជំងឺតែជំងឺកូវីដ១៩ នេះ។

ចំនួននេះ ឆ្លុះបញ្ចាំងពីការធ្លាក់ចុះដែលបានកត់ត្រា និងលើការស្លាប់។ ជាមធ្យមរយៈពេល ៧ ថ្ងៃ ប្រទេសប្រេស៊ីល កំពុងរាយការណ៍ថា មានមនុស្សស្លាប់ច្រើនជាង ១.៨០០ នាក់ក្នុងមួយថ្ងៃ។


គួររលឹកថា ប្រទេសអាមេរិចខាងត្បូង ឥឡូវនេះបានកត់ត្រាអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន ១៦.៩៤៧.០៦២ ករណី ចាប់តាំងពីការរាតត្បាត ខណៈពេលដែលចំនួនអ្នកស្លាប់ផ្លូវការបានកើនឡើងដល់ ៤៧៣.៤០៤ នាក់ នៅក្នុងការផ្ទុះឡើងដ៏អាក្រក់បំផុតទី ៣ នៅលើពិភពលោក ក្រៅពីសហរដ្ឋអាមេរិក និងឥណ្ឌា ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតទី ២ ទៀតផង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ