អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកដែលបាននិយាយនៅថ្ងៃពុធថា អគ្គិភ័យមួយបានឆាបឆេះនៅក្នុងនាវាកងទ័ពជើងទឹកអ៊ីរ៉ង់មួយ នៅជិតមាត់ឈូងសមុទ្រ ប៉ុន្តែក្រុមនាវិកទាំងមូលអាចចុះចតដោយសុវត្ថិភាព។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រតិបត្ដិការពន្លត់អគ្គីភ័យបានបន្តនៅលើនាវា ដែលនៅជិតកំពង់ផែអ៊ីរ៉ង់ Jask ស្ថិតនៅលើឈូងសមុទ្រ Oman។ នាវានេះស្ថិតនៅក្នុងបេសកកម្មបណ្តុះបណ្តាលមួយ ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះទេ។

គួររលឹកថា កាលពីខែមេសា អ៊ីរ៉ង់បាននិយាយថា នាវាមួយគ្រឿងរបស់ខ្លួនឈ្មោះ Saviz ត្រូវបានគេដាក់គោលដៅនៅសមុទ្រក្រហម បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវានេះត្រូវបានវាយប្រហារដោយគ្រាប់មីន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ