WELLINGTON៖ ប្រទេសនូវែលសេឡង់បានប្រកាសកាលពីថ្ងៃពុធថា និយតករផ្នែកសុខភាពរបស់ខ្លួនគឺ Medsafe បានផ្តល់សេចក្តីអនុម័តជាបណ្តោះអាសន្នសម្រាប់វ៉ាក់សាំងការពារមេរោគដែលត្រូវបានបង្កើតឡើងដោយ Janssen ដែលជាអង្គភាពឱសថនៃ Johnson & Johnson (JNJ.N) ។

នៅក្នុងសេចក្តីប្រកាសមួយ លោក Chris Hipkins រដ្ឋមន្ត្រីក្រសួងប្រឆាំងនឹងជំងឺកូវីដ១៩ បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា វ៉ាក់សាំង Janssen COVID-១៩ ត្រូវបានអនុម័តសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។


លោកបានបន្ថែមទៀតថា ភ័ស្តុតាងពេទ្យបង្ហាញថា វ៉ាក់សាំង Janssen គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធិភាពបំផុត ហើយវាជាជំរើសដ៏ល្អមួយបន្ថែមទៀតនៃវ៉ាក់សាំង។ 

គួររំលឹកថា ប្រទេសនេះបានធានាវ៉ាក់សាំង Janssen ចំនួន ២ លានដូស តាមរយៈកិច្ចព្រមព្រៀងទិញទុកជាមុន កាលពីឆ្នាំមុន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ