វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបន្តឃើញសកម្មភាពយោធាមិនធម្មតា និងការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា ការកើនឡើងគឺជាការព្រួយបារម្ភ ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបសមភាគីអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាម៉ិញ លោក John Kirby បានបដិសេធមិនធ្វើការប៉ាន់ស្មានអំពីគោលបំណងនៃចលនាយោធារុស្ស៊ី ហើយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ NR