Cairo, Egypt៖ កប៉ាល់ដឹកកុងតឺន័រយក្សមួយគ្រឿង បានកឿងនៅឯប្រឡាយទឹក ស៊ុយអេ កាលពីថ្ងៃទី ២៣ ខែ មីនា ដែលមកទល់ពេលនេះមិនទាន់អាចរង្គើរចេញទៅណាបាននៅឡើយទេ។ មូលហេតុនៃការជាប់កឿងនេះត្រូវបានគេនិយាយថា ដោយសារតែកំលាំងខ្យល់បោកបក់ខ្លាំងពេក។ ប្រតិបត្ដិការដើម្បីរំដោះកប៉ាល់នេះ កំពុងបន្តស្របជាមួយនឹងការព្រមានថា វាអាចចំណាយពេលច្រើនថ្ងៃ ឬរហូតដល់ច្រើនសប្តាហ៍។

 

The Ever Given ដំណើរការដោយក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine មានប្រវែងប្រមាណជា ទីលានបាល់ទាត់ចំនួន ៤ បញ្ចូលគ្នា (ពោលគឺមានបណ្តោយប្រវែងប្រមាណ ៤០០ ម៉ែត្រនិងទទឹង ៥៩ ម៉ែត្រ) និងស្ថិតនៅពាសពេញភាគខាងត្បូងនៃប្រឡាយដែលរារាំងនាវាផ្សេងទៀតមិនឱ្យឆ្លងកាត់ផ្លូវទឹកដ៏សែនមមាញឹកបំផុតមួយនៅលើពិភពលោក។ វាក៏ជាហេតុផលមួយដែលប៉ះពាល់ដល់ការឡើងថ្លៃនៃតម្លៃប្រេងផងដែរ។ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនស្រាវជ្រាវ StoneX បានអោយដឹងថា មាននាវាច្រើនជាង ១៥០ គ្រឿងកំពុងរង់ចាំឆ្លងកាត់តាមប្រឡាយមួយនេះ។

ប្រឡាយនេះគ្រប់គ្រងប្រហែល ១២% នៃពាណិជ្ជកម្មសមុទ្រដោយធ្វើឱ្យវាក្លាយជាចំណុចសំខាន់នៃចរាចរណ៍ឆ្លងកាត់។ យោងតាមបញ្ជីរបស់ Lloyd បានអោយដឹងថា ក្នុងមួយថ្ងៃនៃការរាំងស្ទះ បានប៉ះពាល់ទៅដល់ទំនិញដែលមានតម្លៃជាង ៩ ពាន់លានដុល្លារ ផ្សេងទៀត។

ក្រុមហ៊ុនស្រាវជ្រាវ StoneX បានកត់សម្គាល់ថា កប៉ាល់ចំនួន ២៤ គ្រឿងកំពុងដឹកប្រេងឆៅ១៥ គ្រឿង ដឹកផលិតផលចម្រាញ់ ១៦គ្រឿង ជាក្រុមហ៊ុនដឹកប្រេងផលិតផលហ្គាស រាវ។ សម្រាប់កប៉ាល់ដែលកំពុងរង់ចាំឆ្លងកាត់ប្រឡាយ ជម្រើសឆ្លាស់គ្នាត្រូវបានកំណត់។

ក្រុមហ៊ុនទិន្នន័យទំនិញ Kpler បានប្រាប់អតិថិជនថា “នៅពេលមានការពន្យារពេល អ្នកដឹកជញ្ជូននឹងត្រូវធ្វើការសំរេចចិត្ត ថាតើត្រូវធ្វើការបកត្រឡប់ក្រោយនិងធ្វើដំណើរឆ្ពោះទៅកាន់ Cape of Good Hope ឬធ្វើការរង់ចាំនៅសមុទ្រក្រហម និងសមុទ្រមេឌីទែរ៉ាណេ រហូតដល់កប៉ាល់ត្រូវបានរំដោះរួច” ។

 

បន្ថែមពីលើនេះ ការរកផ្លូវឡើងវិញចំណាយរយៈពេលធ្វើដំណើរយ៉ាងច្រើនដែលមានន័យថាថ្លៃដើមនឹងកើនឡើងកាន់តែខ្ពស់។ ការធ្វើដំណើរតាមដងទន្លេស៊ុយអេ ទៅ Amsterdam ចំណាយពេលត្រឹមតែ ១៣ ថ្ងៃប៉ុណ្ណោះ នៅពេលធ្វើដំណើរ ១២ ដងបើធៀបនឹង ៤១ ថ្ងៃប្រសិនបើធ្វើដំណើរជុំវិញ Cape of Good Hope នៅភាគខាងត្បូងទ្វីបអាហ្វ្រិក។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ