បរទេស៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសកាលពីថ្ងៃច័ន្ទថា ប្រទេសនូវែលសេឡង់បានអនុម័តជាបណ្តោះអាសន្នលើការប្រើប្រាស់វ៉ាក់សាំង Pfizer BioNTech ការពារមេរោគកូរូណាវីរុស សម្រាប់ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ។
លោកស្រី Jacinda Ardern បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការពិចារណាយ៉ាងយកចិត្តទុកដាក់លើទិន្នន័យវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពនេះ ផ្នែកខាងសុវត្ថិភាព បានប្រកាសយល់ព្រមជាបណ្តោះអាសន្នសម្រាប់ក្មេងៗរបស់យើងដើម្បីទទួលបានវ៉ាក់សាំង Pfizer” ។
លោកស្រីបានបន្ថែមថា មានក្មេងប្រហែល ២៦៥,០០០ នាក់ នៅក្នុងចន្លោះអាយុ ១២-១៥ ឆ្នាំ នៅក្នុងប្រទេសនូវែលហ្សេឡង់។ NR