សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៨០ នៃថ្ងៃខួបកំណើតរបស់ឪពុកដែលបានស្លាប់ទៅរបស់ លោក គីម ជុងអ៊ុន ជាមួយនឹងការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងជាការសារទរ នៅក្នុងទីក្រុងបរិសុទ្ធដែលត្រូវបានកែលម្អ ប៉ុន្តែមិនមានការបាញ់បង្ហោះមីស៊ីល ឬក្បួនដង្ហែរយោធានោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងការជួបជុំមន្ត្រីរដ្ឋាភិបាល យោធា និងបក្សកាន់អំណាច ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅមុខរូបសំណាក លោក គីម ជុងអ៊ីល ក្នុងទីក្រុង Samjiyon ដើម្បីរំលឹកខួប ដែលជាថ្ងៃសម្រាកដ៏សំខាន់មួយហៅថា Day of the Shining Star ក្នុងប្រទេសកូរ៉េខាងជើង។ 

"ទឹកដីបរិសុទ្ធនៃបដិវត្តន៍"  ជាទីក្រុងភាគខាងជើងភ្នំ Samjiyon នៅជិតព្រំដែនជាមួយប្រទេសចិន និងភ្នំ Paektu ដែលជាភ្នំដ៏ពិសិដ្ឋរបស់ក្រុមគ្រួសារ លោក គីម ជុងអ៊ុន។ វាកម្រណាស់ដែលកូរ៉េខាងជើងប្រារព្ធពិធីបែបនេះនៅក្នុងតំបន់ដាច់ស្រយាល។

មេដឹកនាំវ័យក្មេងរូបនេះបានស្វែងរកការផ្លាស់ប្តូរទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ ដោយការសាងសង់ផ្ទះល្វែងថ្មីៗ សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងវេជ្ជសាស្ត្រ។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ច "ពឹងផ្អែកលើខ្លួនឯង" ចំពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួច ហើយ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចជាច្រើនលើកដោយចាត់ទុកវាជា "សង្គមនិយមជ្រុល" និង "ទិដ្ឋភាពនៃអរិយធម៌ទំនើប" ទៀតផង។

លោក គីម ជុងអ៊ុន បានដាក់ផ្កានៅរូបសំណាកក្នុងអំឡុងពេលនៃជំនួបនោះ ប៉ុន្តែ KCNA មិនបានបញ្ចេញការលើកឡើងណាមួយរបស់លោកទេ។ សារព័ត៌មាន KCNA បានរាយការណ៍ទៀតថា Ri Il Hwan មន្ត្រីជាន់ខ្ពស់គណបក្សបានថ្លែងសុន្ទរកថាដោយប្តេជ្ញាថា នឹងលើកតម្កើងការពឹងពាក់លើខ្លួនឯងរបស់បុរសខ្លាំង។ "កិច្ចប្រជុំបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈដ៏មុតមាំ និងការសាទររបស់អ្នកចូលរួម ... កសាងឋានសួគ៌របស់ប្រជាជនឱ្យរីកចម្រើនជាមួយនឹងការពឹងផ្អែកលើខ្លួនឯងនៅលើទឹកដីនេះ" ។

គួររំលឹកថា ថ្ងៃឈប់សម្រាកទាំងនោះមកនៅពេលវេលាមួយ ដែលកូរ៉េខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៩ ខែមីនា ជាមួយនឹងយុទ្ធនាការផ្លូវការចាប់ផ្តើមនៅសប្តាហ៍នេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ