អង់គ្លេស៖ ព្រះមហាក្សត្រីយានី អេលីហ្សាបែត ដែលមានព្រះជន្មាយុចំណាស់ជាងគេបំផុតនៅលើពិភពលោក មានព្រះជន្មាយុ ៩៥ វស្សា នៅថ្ងៃពុធនេះ ប៉ុន្តែមិនមានការប្រារព្ធពិធីជាសាធារណៈណាមួយដែលកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្សត្រីបានថ្លែងសារលាដ៏ក្រៀមក្រំចំពោះព្រះអង្គម្ចាស់ហ្វីលីព នៅឯពិធីចូលទីវង្គតរបស់ព្រះអង្គ។

ព្រះមហាក្សត្រីយានី អេលីហ្សាបែត នឹងស្ថិតនៅឯប្រាសាទសម្រាប់ថ្ងៃចំរើនព្រះជន្មមរបស់ក្សត្រីដែលជាប្រពៃណី ដោយមានពិធីតិចតួច ឬក៏គ្មាន។

ទោះយ៉ាងណា ឆ្នាំនេះជាមួយនឹងការកាន់ទុក្ខតាមខ្សែរាជវង្សដែលមានរយៈពេលពីរសប្តាហ៍ នោះពេលវេលានឹងកន្លងផុតទៅជាមួយនឹងការបង្ហាញជាសាធារណៈសឹងតែមិនមាន។ វានឹងមិនមានការគោរពដោយការបាញ់កាំភ្លើងនៅឯអគារនៃទីក្រុងឡុងដ៍ ឬនៅឯឧទ្យាន Hyde នៃរដ្ឋធានីឡើយ ដែលជាធម្មតាតែងកើតមានឡើងនៅក្នុងថ្ងៃចំរើនព្រះជន្មរបស់ព្រះមហាក្សត្រីយានី។

គួររំលឹកថា ព្រះមហាក្សត្រីយានីក៏មានថ្ងៃចំរើនព្រះជន្មជាផ្លូវការ ដែលជាធម្មតាត្រូវបានគេប្រារព្ធឡើងភាគច្រើននៅថ្ងៃសៅរ៍ នៃសប្តាហ៍ទីពីរ ក្នុងខែមិថុនា។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ