ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលត្រូវការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយបានកាន់តែល្អ។

លោក គីម ហាក់ដូចជាធ្វើការឆ្លើយតបនៅក្នុងសារសំដីទៅកាន់លោក ស៊ី របស់ប្រទេសចិនបន្ទាប់ពីកំណត់សម្គាល់មុននេះរបស់លោក ស៊ី។

គួររំលឹកផងដែរថា ប្រទេសទាំងពីរហាក់មានទំនាក់ទំនងល្អជិតស្និទ្ធិនឹងគ្នា ស្របពេលដែល សង្គ្រាមត្រជាក់រវាងប្រទេសកូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិកនៅតែបន្ត ក៏ដូចជា ភាពចំរូងចំរាស់នៃប្រទេសចិនជាមួយសហរដ្ឋអាមេរិកនៅតែមិនទាន់មានដំណោះស្រាយ ជាហេតុធ្វើអោយចិននិងកូរ៉េខាងជើងរិតបន្តឹងចំណងមិត្តភាពដោយហាក់ដូចជាមានគូបដិបក្សតែមួយជាមួយគ្នា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ