លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវតាមរយៈហ្វេស ប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២៨ ខែមេសានេះថា«សូមបងប្អូនពលករនៅកូរ៉េ កុំអាលមកលេងខ្មែរ បើមកត្រូវដាក់ដោយឡែក ១៤ថ្ងៃ ពេលទៅវិញគេឃាត់ ១៤ថ្ងៃទៀត ហើយគេអាចលុបទិដ្ឋាការចោលទៀតផង»។

ជាមួយគ្នានេះដែរ លោកក៏បានស្នើឲ្យពលករខ្មែរនៅកូរ៉េ ត្រូវមានការអត់ធ្មត់ នៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។លោកបន្តថា គួរខំថែរក្សាការងារ ដែលមានក្នុងដៃឲ្យបានគង់ ព្រោះថា ក្នុងដំណាក់កាលនេះនិយោជកខ្លះគាត់ក៏លំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ ដូច្នេះសូមបងប្អូនកុំផ្តល់លេសស្របច្បាប់ឲ្យទៅគេ អនាគតយើងវាស្ថិតនៅលើការសម្រេចចិត្តរបស់យើង បើសម្រេចចិត្តខុស សូមកុំបន្ទោសគេឲ្យសោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ