ផ្អែកតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណៈ ដែលចុះកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏ សម្រេចផ្អាកជាបណ្តោះអាសន្នការប្រឡងជ្រើសរសើសិស្ស និស្សិត ឱ្យបម្រើការងារជាមន្ត្រីក្នុងក្របខណ្ឌក្រសួង ។ការផ្អាកនេះដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ ។នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី២៧ មេសា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ស្នើដល់សារធារជន មានការយោគយល់ចំពោះស្ថានភាពនាពេលបច្ចុប្បន្ន ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សំដៅការពារសុខភាព និងសុខាមាលភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋនិង សង្គមជាតិ។

ដោយឡែកចំពោះឯកសារដែលបេក្ខជនបានដាក់ពាក្យស្នើសុំចុះឈ្មោះ ប្រឡង នៅទីស្តីការក្រសួង និងនៅតាមមន្ទីរប្រកាស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កន្លងទៅ ក្រសួងនឹងរក្សាទុកជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី ។ក្នុងការណីមានសភាពការណ៍ ចាំបាច់តម្រូវឱ្យមានលុបចោលការប្រឡងប្រជែងជាស្ថាពរនេះ ក្រសួងនឹងធ្វើការជូនដំណឹងទៅបេក្ខជន ឱ្យមកទទួលយកសំណុំឯកសារដែលបានដាក់ពាក្យស្នើសុំប្រឡង រួមទាំងថវិការដែលបានបង់ដើម្បីសុំសិទ្ធិប្រឡងផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ