កម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងកងរាជអាវុធហត្ថក្រុង មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យឆែកឆេរឱសថស្ថានអរុណរះ ស្ថិតក្នុង ភូមិវាលយន្ត សង្កាត់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រកឃើញឱសថចំនួន២៨ មុខ ដែលគ្មានចុះបញ្ជីការពីក្រសួងសុខាភិបាល។
សមត្ថកិច្ចបានឱ្យដឹងថា៖ ឱសថ ចំនួន២៨ មុខក្នុងនោះមាន : ១-AMLOCOR-5 ចំនួន៤០០ ប្រអប់ ស្មើនឹង ១២០០០ គ្រាប់,២Amlocor-10ចំនួន១៨ ប្រអប់ ស្មើនឹង៥៤០ គ្រាប់, ៣-curcuma plus orange flavor ចំនួន ១៤ ដប, ៤-Tropicana slim ចំនួន១០០ ប្រអប់ស្មើនឹង ៥០០០ កញ្ចប់,៥-Navita C -២៥ ចំនួន៣០០ កំប៉ុង ស្មើនឹង ៣០០០០ គ្រាប់,៦-Clorampen iconusar ចំនួន ៣២០ ប្រអប់ ស្មើនឹង៣២០០០ គ្រាប់,៧-Diancresop ចំនួន៥ប្រអប់ស្មើនឹង ៥០០ គ្រាប់,៨-Biclosamide ចំនួន៥ ប្រអប់ស្មើនឹង ៥០០ គ្រាប់ ,៩-Carbomecin ចំនួន៦ ប្រអប់ស្មើនឹង១៤៤០ គ្រាប់, ១០. CoTrimoxazol ចំនួន៥ ប្រអប់ ស្មើនឹង ២០០០ គ្រាប់ ,១១.Dexamethason ចំនួន៥ ដបស្មើនឹង២៥០០ គ្រាប់,១២. Paracetamol 500mg ចំនួន៥ប្រអប់ស្មើនឹង៥០០ គ្រាប់ , ១៣. Dimedrol ចំនួន៥ ប្រអប់ ស្មើនឹង ៥០០ អំពូល, ១៤. Zinniaf ចំនួន៥ ប្រអប់ស្មើនឹង២១០ កញ្ចប់,
១៥. Cotriseptol ចំនួន១ ប្រអប់ស្មើនឹង២០០ គ្រាប់ ១៦. Richgalen ចំនួន៦ ប្រអប់ ស្មើនឹង១៥០០ គ្រាប់, ១៧. Sulpirude ចំនួន៥០ ប្រអប់ស្មើនឹង៥០០០ គ្រាប់,១៨.Biolac plus ចំនួន៥ កំប៉ុងស្មើនឹង១៥០០ គ្រាប់, ១៩. Linconixyn ចំនួន៦ ប្រអប់ ស្មើនឹង១២០ គ្រាប់, ២០. Mixatableu ចំនួន៩៣ ប្រអប់ស្មើនឹង ៩៣០០គ្រាប់, ២១-Ibuprofen ចំនួន៦ កំប៉ុងស្មើនឹង ៣០០០ គ្រាប់,២២-Moxlpharm ចំនួន៩ កំប៉ុងស្មើនឹង៩០០ គ្រាប់, ២៣-T-Pចំនួន៥ ប្រអប់ស្មើនឹង ១៥០០ គ្រាប់, ២៤. Carbo TS ចំនួន៤ កំប៉ុងស្មើនឹង៥០០គ្រាប់, ២៥-Golden ចំនួន៤ ប្រអប់ ស្មើនឹង១២ ដប,២៦-Claxgen ចំនួន៦ប្រអប់ស្មើនឹង៦០០០គ្រាប់,២៧-VITA-C tabletចំនួន១០ដប ស្មើនឹង៦០០០ គ្រាប់ និង២៨- One day women ចំនួន ៦ ដប ស្មើនឹង១៨០០ គ្រាប់ ។
សមត្ថកិច្ច បញ្ជាក់ថា ឱសថក្លែងក្លាយទាំងនោះ សមត្ថកិច្ចសម្រេចរឹបអូសយកទៅរក្សាទុក រីឯម្ចាស់ឱសថស្ថាន សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់តាមនីតិវិធី។ ដោយឡែកទីតាំងខាងលើត្រូវបិទជាបណ្តោះអាសន្ន រង់ចាំមានសេចក្តីសម្រេចជាថ្មីពីសមត្ថកិច្ចជំនាញ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ