បរទស៖ បងប្អូនស្រីជនជាតិជប៉ុន ២រូប បានបំបែកកំណត់ត្រាពិភពលោកហ្គីណេស កាលពីថ្ងៃទី ១ ខែកញ្ញា  ក្លាយជា កូនភ្លោះចំណាស់ជាងគេនៅលើពិភពលោក។ កូនភ្លោះស្រី ទាំងពីរ មានឈ្មោះ Koume Kodama និង Umeno Sumiyama ដោយពួកគេទាំងពីរ បានកើតនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ១៩១៣ មានអាយុ ១០៧ឆ្នាំ ៣០០ថ្ងៃ។ 

គ្រួសារកូនភ្លោះស្រីបានបង្ហើបថា ពួកគេមិនបានខ្វល់ខ្វាយច្រើននោះទេ ហើយនេះអាចជាមូលហេតុ មួយដែលអាចធ្វើឱ្យពួកគេមានអាយុវែង។ ម្យ៉ាងវិញទៀតពួកគេមានបុគ្គលិកលក្ខណៈ ពិសេស ដោយឡែក បងស្រី Umeno ជាមនុស្សក្លាហាន ចំណែកប្អូនស្រី Masazo Nonaka មានភាពស្ងប់ស្ងាត់។ 

នេះជារឿងមួយដែលបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាកម្រខ្លាំងណស់ដែលមានបងប្អូនភ្លោះមានអាយុវែងរហូតបំបែកឯតគ្គកម្មបែបនេះ។  លើសពីនេះ បងប្អូនភ្លោះទាំងពីរក៏ទទួលបានការសាទរពីសំណាក់មនុស្សគ្រប់គ្នា ជូនពរឱ្យពួកគេមានសុខភាពល្អ  និងអាយុកាន់តែវែង។ 

គួរបញ្ជាក់ថា ប្រជាជនជប៉ុនភាគច្រើនមានអាយុវែង និងមានសុខភាពល្អ រស់នៅប្រកបដោយភាពរីករាយ ដោយភាគច្រើនពួកគេបានឱ្យដឹងថា ដោយសារពួកគេមិនសូវចូលចិត្តខ្វល់ខ្វាយច្រើន ហើយចូលចិត្តគិតរឿងល្អៗ ទើបធ្វើឱ្យពួកគេអាយុវែងបែបនេះ។  ដូច្នេះប្រសិនបើអ្នកចង់បានអាយុវែង ចូលកុំភ្លេចគិតរឿងល្អៗ សប្បាយចិត្តឱ្យបានច្រើនជាងមុន និងផឹកទឹកឱ្យបានច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ