បុរសម្នាក់ទៅបោះតង់ នៅព្រៃ ស្រាប់តែជួបរឿងនឹកស្មានមិនដល់មួយ គឺគាត់ប្រទះឃើញ ក្បាលក្របីដែលមានរៀបចំដូចជាសំណែនសម្រាប់សែនអ្វីម៉្យាង ព្រមទាំងមានមាន់ ផ្លែឈើ ផ្កាជាដើម អណ្តែតមកជិតតង់របស់គាត់។ នេះបើយោងតាមគណនីហ្វេសបុក ឈ្មោះ Rith Kakada។  ភ្លាមនោះ បុរសនោះនិងមិត្តភក្តិក៏បានស្ទុះទៅមើល រួចក៏ទាញទូរស័ព្ទថត ហើយខណៈពេលកំពុងថត មិត្តភក្តិរបស់គាត់បានស្រែកថា មានអ្វីខ្មៅរត់ចូលក្រោមជើងគាត់។ បន្ទាប់ពីគាត់បានគាត់បានផុស រូបនិងវីដេអូដែលគាត់បានថតរូច ក៏មានមហាជនជាច្រើន បានចែករំលែក នូវបទពិសោទន៍និងការយល់ឃើញរបស់ពូកគេរៀងៗខ្លួនៗ។ លើសពីនេះ គាត់ក៏បានបញ្ជាក់បន្ថែមតាមរយៈ Status របស់គាត់ថា ខ្ញុំពីដើមខ្ញុំមិនដែលមើលងាយគេ ហើយក៏មិនបានប្រមាថគេដូចគ្នា។ ខ្ញុំជឿររឿងម្យ៉ាងគឺ “ចេតនា“ ចេតនាខ្ញុំមិនបានបំពានគេ ណាមួយខ្ញុំមិនដឹងទើបខ្ញុំបានប៉ះស្នែងក្របី។ ខ្ញុំកាន់តែអានខមិនបងប្អូន ខ្ញុំកាន់តែអារម្មណ៍មិនល្អ។ ពួកគាត់មានការនៅរស់បែបគាត់ ខ្ញុំរស់បែបខ្ញុំ គឺមិនពាក់ព័ន្ធគ្នាទេ។ ស្អែកខ្ញុំនឹងកាត់វីឌីអូដែលបងប្រុស Hong Da បានស្រែកថាមានអ្វីខ្មៅរត់ចូលក្រោមជើងគាត់ ឥលូវគេទៅផ្ទះអស់ហើយ គ្នាខ្ញុំជាង១០នាក់ ពួកគេរត់ទៅផ្ទះអស់ហើយ នៅតែខ្ញុំ៣នាក់ នឹងប្អូនដែលមកបោះតង់ក្បែរនោះ ដោយសារបងប្អូនស៊ែរ ខមិន ពេលនេះ ប្អូនមកគេងក្បែរនេះ ក៏រៀបចំទៅផ្ទះដូចគ្នា។ សារភាពខ្ញុំអត់សប្បាយចិត្តទេ ហើយក៏សោកស្តាយដែរ ខ្ញុំសំពះអរគុណបងប្អូនដែលបារម្ភ ចេតនាខ្ញុំមិនអាក្រក់ មិនបំពានគេ ខ្ញុំជឿរជាក់ថាខ្ញុំនឹងមិនអី (សំរាមគ្នាខ្ញុំមកច្រើនណាស់ បើខ្ញុំរត់ទៅទាំងយប់ ស្អែកអ្នកណាប្រមូល)។

សូមបញ្ជាក់ថា នៅព្រឹក ថ្ងៃទី ២៨ នេះគាត់បានបញ្ជាក់នៅលើ ហ្វេសបុកគាត់ម្តងទៀតថា ខ្ញុំបានមកដល់ផ្ទះហើយ អរគុណពាក្យជូនពររបស់បងប្អូនទាំងអស់គ្នា។ 

ប៉ុន្តែបើយើងក្រឡេកទៅមើល រូបភាពដែលគាត់បានបង្ហោះម្តងទៀតនោះ យើងឃើញនៅសល់តែក្បាលក្របីប៉ុណ្ណោះ ចំណែក មាន់ ផ្លែឈើនានា មិនបានឃើញឡើយ។

គួររំលឹកផងដែរថា កន្លងទៅទំនៀមទំលាប់នៃការសែនបែបនេះ គេតែងតែបានឃើញ ថាកើតមាន នៅតាមតំបន់ភូមិភាគឥសាន្ត ប្រទេសកម្ពុជា ដោយក្នុងនោះ គឺ ទំលាប់នៃការសែនព្រេន របស់ជនជាតិដើម តែងតែធ្វើ រៀងរាល់ឆ្នាំ ហើយនៅពេលគេធ្វើពិធីសែនព្រេនរូច គេតែងប្រលែង របស់របរសំណែនទាំងនោះ តាមស្ទឹង បឺង ទន្លេជាដើម ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកដីជាដើម ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ