បរទេស៖ គិតត្រឹមម៉ោង ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧២,៤១៤,៧០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧០៦,៣៩២នាក់ និងជាសះស្បើយឡើងវិញ ១៥៥,០៤១,៥៩២នាក់។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

ហើយសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,១៥៤,៣០៥នាក់ ស្លាប់ចំនួន ៦១១,០២០នាក់ និងជាសះស្បើយចំនួន ២៧, ៩៨៦,៥១១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លងរហូតដល់ ២៨, ៤៤០,៩៨៨នាក់ ស្លាប់ចំនួន ៣៣៨,០១៣នាក់ និងជាសះស្បើយ ២៦,៣៨២, ៨៩៧នាក់។

ចំណែកប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយប្រេស៊ីល មានអ្នកឆ្លងចំនួន១៦,៧២០,០៨១នាក់ ស្លាប់ ៤៦៧,៧០៦នាក់ និងជាសះស្បើយ ១៥,១៦៨,៣៣០នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ