ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៥៤នាក់ ខណៈជាសះស្បើយ១០៤៦នាក់ និងស្លាប់ ២៧នាក់
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៥៤ នាក់ ខណៈអ្នកជំងឺចំនួន ១០៤៦នាក់ជាសះស្បើយ និងស្លាប់ ២៧នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៨,០៥៧នាក់ ដោយក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០,០២០នាក់ និងស្លាប់សរុបចំនួន ៨២៥នាក់៕