លោកគ្រូម្នាក់ដែលជាគ្រូប្រវត្តិវិទ្យាពិតជាមានទេព្យកោសល្យក្នុងការបង្រៀន ដែលអាចចាំការបរិច្ឆេទនៃរឿងប្រវត្តិសាស្រ្តបានយ៉ាងច្បាសើដោយមិនចាំបាច់មើលសៀវភៅ ហើយថែមទាំងបានចែករំលែក នូវចំណេះដឹងទូលំទូលាយដល់សិស្សានុសិស្សទៀតផង។លើសពីនេះទៅទៀត គ្រប់គ្នាក៏មានការភ្ញាក់ផ្អើល ដែលលោកគ្រូបានប្រើគំនិត ឆ្នៃប្រឌិត ឆ្នៃសំលៀកបំពាក់ដែលមានរូបទង់ជាតិ តំណាឲ្យប្រទេសកម្ពុជាផងដែរ។

កាលពីពេលថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ ប៊ុនធឿន ស្រីស្រស់ បានកោតសរសើរ ចំពោះទឹកចិត្តគ្រូរបស់ខ្លួន ហើយត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាចែករំលែកតគ្នាជាច្រើន ដែលក្នុងនោះបានរៀបរាប់ថា ៖ គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាងសមត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាន់នឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។ រៀនជាមួយគាត់ ខ្លី ខ្លឹម ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ២ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដង ការចងចាំគាត់ខ្ពស់រាល់ការបរិច្ឆេទគ្មានខុសមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូលាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញជួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះ រស់មិនឃ្លាតជាតិសាសនា(រូបភាព)។ 

គួរបញ្ជាក់ផងដែរថា កម្ពុជាពិតជាមានធនធានគ្រូបង្រៀនដែលមានសមត្ថភាពច្រើន ដែលសុទ្ធសឹងតែមានបច្ចេកទេសបង្រៀនល្អៗដើម្បីឱ្យសិស្សឆាប់ចេះ ឆាប់យល់  ដូច្នេះហើយ សង្ឃឹមថា សិស្សទាំងអស់នឹងស្គាល់អំពីទឹកចិត្ត និងតម្លៃរបស់គ្រូបង្រៀន និងប្រឹងប្រែងសិក្សានៅពេលជួបគ្រូល្អៗបែបនេះ៕HR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ